សូមយកថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកមកបូកបញ្ចូលគ្នារហូតឲ្យ
ក្លាយជាលេខតែមួយខ្ទង់។ ឧទាហរណ៍: អ្នកកើតថ្ងៃ ទី 22
មករា1988 បើគិតតែលេខ : 22-1-1988 ហើយបន្ទាប់មកយកវាមកបូកបញ្ចូលគ្នាគឺ: 2+2+1+1+9+8+8=31
ចុងក្រោយយកវាមកបូកបន្តទៀត: 3+1=4 ចម្លើយគឺលេខ 4 ដូច្នេះ
សូមមើលចម្លើយលេខ 4 នៅខាងក្រោមនេះ
នោះប្រិយមិត្តនឹងដឹងពីអត្តចរិករបស់ខ្លួន។
លេខ1: អ្នកជាមនុស្សដែលហ៊ានស៊ី ហ៊ានសង
ហ៊ាននិយាយ ហ៊ានធ្វើ
ហើយក៏មិនចេះខ្លាចការរស់នៅតែម្នាក់ឯងជាពិសេសអ្នកក៏ជាមនុស្ស
មានភាពជឿជាក់លើខ្លួនឯងជាទីបំផុត។
លេខ2 :
អ្នកជាប្រភេទមនុស្សដែលមានការអធ្យាស្រ័យល្អទៅលើមនុស្សជុំវិញ
ខ្លួន ហើយអាចចុះសម្រុងជាមួយមនុស្សបានគ្រប់ប្រភេទ
ជាពិសេសអ្នកណាដែលបានជួបអ្នកហើយតែងចាំអ្នកឥតភ្លេច
ប៉ុន្តែក៏គួរតែប្រយ័ត្នខ្លួនឲ្យស្រួលបួលផងដែរ
ព្រោះលេខនេះច្រើនតែខកចិត្តរឿងស្នហា។
លេខ3 : អ្នកជាមនុស្សដែលពូកែស្រមើស្រមៃ
មានអារម្មណ៍សិល្បះក្នុងខ្លួនចូលចិត្តការស្លៀកពាក់តាម
ចំណូលចិត្តរបស់ខ្លួន។
ហើយអ្នកមានចិត្តដែលងាយប៉ះទង្គិចជាមួយសំដីអ្នកដទៃ
ជាពិសេសអ្នកជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អជា
និច្ច
ចំណុចនេះហើយធ្វើឲ្យអ្នកមានរឿងនិយាយជាច្រើន។
លេខ4 :
អ្នកជាមនុស្សដែលធ្វើអី្វមួយចេះគិតមុខ គិតក្រោយ
មានគោលដៅច្បាស់លាស់ ពិសេសអ្វីដែលមិនប្រាកដ
អ្នកក៏មិនធ្វើវាឲ្យនាំតែហត់ដែរ។ ម្យ៉ាងទៀត
អ្នកក៏ជាប្រភេទមនុស្សដែលចូលចិត្តជួយយកអាសារអ្នកដទៃ
ដោយស្មោះត្រង់អស់ពីចិត្តទៀតផង។
លេខ5 :
អ្នកជាប្រភេទមនុស្សដែលសម្បូរទៅដោយគំនិតច្នៃប្រឌិតថ្មីៗជានិច្ច
រូមផ្សំនឺងការជួយយកអាសាររបស់អ្នកធ្វើឲ្យមហាជន
ដែលនៅជុំវិញអ្នកមានការចាប់អារម្មណ៍
និងភ្ងាក់ផ្អើលនូវទង្វើរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ
អ្នកក៏ជាមនុស្សដែលស្រលាញ់សេរីភាពលើសអ្វីៗទាំងអស់ផងដែរ។
លេខ6 : អ្នកជាប្រភេទមនុស្សដែលផ្តល់កំលាំងចិត្ត
និងបង្កើតកម្លាំងរុញច្រានចិត្តឲ្យអ្នកឯទៀតទៅលើអ្វីដែលគេបាន
ធ្វើ បើអ្នកណាម្នាក់ទទួលជោគជ័យអ្នក គឺជាមនុស្សដំបូង
ដែលចូលចិត្តសំដែងក្តីអបអរនឹងគេ។ ជាពិសេសពេលអ្នកធំទ្បើង
អ្នកនឹងក្លាយទៅជាឪពុកម្តាយ ដ៏ល្អមួយរូប។
លេខ7 :
អ្នកជាមនុស្សដែលមានភាពវៃឆ្លាតនិងរហ័សរហួន អាចវិភាគ
និងយល់ពីហេតុការបានគ្រប់ពេល។
ដោយសារតែហេតុនេះហើយទើបធ្វើឲ្យលោកអ្នកក្លាយជាមនុស្សដែលពូកែ
ខាងស្រាវជ្រាវ។
លេខ8 : អ្នកជាមនុស្សដែលកើតមក
គឺពោរពេញទៅដោយមហិច្ចតាខ្ពស់មានភាពរឹងមាំជានិច្ច
និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ជាប់ខ្លួនជានិច្ច។
លេខ 9 : អ្នកជាប្រភេទមនុស្ស ដែលមានចិត្តទូលាយ
ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែអ្វីដែលអ្នកធ្វើមិនចង់ល្បី
ឬចង់លេចធ្លោទេ
គឺអ្នកធ្វើព្រោះតែអ្នកចូលចិត្តមនុស្សគ្រប់គ្នា
ហើយពួកគេក៏ចូលចិត្តអ្នកផងដែរ
ប៉ុន្តែអ្នកមិនចូលចិត្តសេពគប់ពួកក្រុមអន្ធពាលនោះទេ។
ជាពិសេសជាងនេះទៅទៀតអ្នកជាមនុស្សដែលចូលចិត្តការធ្វើដំណើរ
កំសាន្តឆ្ងាយៗ ដើម្បីបានស្គាល់មនុស្សច្រើនថែមទៀតផង។
ដកស្រង់ចេញពីគេហទំពរ khmerstation
style="display:inline-block;width:336px;height:280px"
data-ad-client="ca-pub-5085498185887835"
data-ad-slot="2755800105">
No comments:
Post a Comment