style="display:inline-block;width:336px;height:280px"
data-ad-client="ca-pub-5085498185887835"
data-ad-slot="2755800105">

Welcom visit Ros Dul

Friday, January 24, 2014

Year 2014 Sad

ក្នុងឆ្នាំ២០១៣ នេះមានការទុក្ខសោកជាខ្លាំង ដែលមិនអាចបំភ្លេចបានទេ
ជារាងរាល់ថ្ងៃសឹងតែ អង្គុយៗនឹកឃើញថាអ្នកនឹងថ្ងៃណាមួយបានជួប ហើយ
អ្នកទាំងនោះទៅជាយ៉ាងណា។
    អ្នកដែលធ្លាប់ខ្វៀលគោជាមួយគ្នា ជិះកង់ទៅជាមួយគ្នា ហូបបាយជាមួយគ្នា
ដេកជាមួយគ្នា និងរឿងជាច្រើនទៀត បានត្រឹមលាគ្នា ឃើញមុខអាក្រក់តែបណ្ណោះ
ហើយមិនអាចលាគ្នាថា ឯងទៅឱ្យសុខស្បាយ ថ្ងៃក្រោយជួបគ្នា។ ផ្ទុយទៅវិញ
បានត្រឹមខ្ញុំដេកកំដរ រង់ចាំកំណាចភ្លើងរលត់តែបណ្ណោះ។
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ ដែលថ្ងៃបានដេកកំដរ រួមជាមួយមិត្ដបីបួននាក់ទៀត
បានត្រឹម ដេកស្រក់នឹករឿងដែលកន្លងផុតទៅយ៉ាងលឿន។

    នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៣ លោកយាយប៉ាល ក្រឹម ដែលធ្លាប់មើលថែ
ធ្លាប់តែនិយាយលេង ធ្លាប់ហូបបាយជាមួយ ធ្លាប់ញញឹម ធ្លាប់បានដេកលើកំភ្លូវគាត់ តែអីលូវគាត់ទៅនៅផ្ទះថ្មី ដែលមិនអាចទៅសួរសុខទុក្ខគាត់បានឡើយ ទោះបីនៅពេលទៅស្រុកម្ដង់ៗ
បានច្រើនផ្ទះថ្មីរបស់គាត់ ប៉ុន្ដែមិនដឹងថាហូបបាយហើយឬនៅ មិនដឹងសុខសប្បាយឬទេ មិនលឺសម្លេងគាត់និយាយខ្ញុំថា ( ឌុលឯងអីលូវ ស្គមណាស់! ឌុលឯងអីលូវមានសាច់) មិនបានឱ្យលុយគាត់ចាយ លែងលឺគាត់និយាយអំពីទុក្ខរបស់គាត់ទេ។
ទាំងអស់នេះត្រូវបានបញ្ចប់ដូចសាច់រឿងដែលគេកំណត់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ពេលវេលាម៉ៅង ៩ព្រឹក។
 ពេលនឹកឃើញម្ដង់ៗបានត្រឹមតែស្រក់ទឹកភ្នែក សូមគាត់បានសុខ៕

No comments:

Post a Comment